របៀបធ្វើម្ហូបសាច់ក្រកដាក់គល់ស្លឹកគ្រៃ

គ្រឿងផ្សំ
សាច់ជាប់ខ្លាញ់(សាច់ជ្រូក ឫសាច់គោ)១គីឡូក្រាម
ពោះវៀនជ្រូក១គីឡូក្រាម និងបាយដំណើបចំហុយ១ចាន
មើមខ្ទឹុម៧-១០មើម និងគល់ស្លឹកគ្រៃហាន់ស្តើងៗ៥គល់
អំបិលម៉ដ្ឋ ២ ស្លាបព្រាបាយ

របៀបធ្វើ
១-លាងសាច់ឲ្យស្អាត រួចហាន់ឲ្យស្តើងៗ យកទៅកិនជាមួយនិងមើមខ្ទឹមគល់ស្លឹកគ្រៃ អំបិលឲ្យម៉ដ្ឋ ។
២-លាងអង្ករដំណើបឲ្យស្អាត ហើយយកទៅចំហុយឲ្យឆ្អិន បុកឲ្យល្អិតហើយ យកច្របល់ជា
មួយសាច់កិន ។
៣-យកសាច់ ដែលច្របល់ហើយនោះ មកញាត់បញ្ចូលនិងពោះវៀនខ្ចី តែកុំឲ្យណែនពេក បន្ទាប់
មកចងវាជាកង់ៗ ប្រវែង៣ធ្នាប់ ប្រើម្ជុលចាក់ទំលុះឲ្យខ្យល់ចេញឲ្យអស់ ហើយយកទៅសំដិលថ្ងៃ
១ថ្ងៃ បើចង់ឲ្យជូរបន្តិចទុកដល់២ថ្ងៃក៏បានដែរ ។
៤-ក្រោយមកយកទៅចៀន ឫបំពងឫអាំងដោយភ្លើងតិច ៗ ទទួលទានជាមួយនិងម្ទិសខ្ចី
មើមខ្ទឹម និងខ្ញីខ្ចីៗ ។

វិធីធ្វើពោះវៀនជ្រូក
ទាញពន្លាត ពោះវៀនរលាតាមបណ្តោយ ដោយយកស្លាបព្រារឹតវាឲ្យសំប៉ែត ញីបំបិលមួយស្លាប
ព្រាបាយ ហើយលាងទឹកដោយ បង្ហូរទឹកឲ្យហូរកាត់ពោះវៀននោះរហូតដល់ស្អាត ទើបច្បូតទឹក
ចេញឲ្យអស់ម្តងទៀត ។

No comments:

Powered by Blogger.