ពិធីធ្វើម្ហូប ឆាបង្គា មឹក ស្ពៃខៀវ,មីសួឆាសាច់ក្តាមងាយៗ..................

គ្រឿងផ្សំ
ស្ពៃខៀវ ១ គីឡូក្រាម
ប្រេងឆា ២ ស្លាបព្រាបាយ
បង្គាស្រស់កាត់ក្បាលវះយកសរសៃរខ្មៅចេញ ៥០០ ក្រាម
មឹកបំពង (ហាន់ជាកង់ៗ) ៤០០ ក្រាម
ម្ទេះទុំ (ចិញ្ច្រាំឲ្យល្អិតៗ)២-៣ផ្លែ
ទឹកត្រី ១/២ពែងអាកោ និងខ្ទឹមស ២ ដុំធំ
ស្ករត្នោត ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
ដើមខ្ទឹម (ហាន់ល្អិតៗ)២-៣ដើមនិងម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ

១-លាងមឹកហាន់ហើយឲ្យស្អាត ទុកឲ្យស្រស់ទឹក ។
២-លាងស្ពីហាន់ហើយឲ្យស្អាត ទុកឲ្យស្រស់ទឹក រួចហើយដាំខ្ទះឲ្យក្តៅខ្លាំង ដាក់ស្ពៃចូលត្រឡប់
ចុះឡើង រហូតដល់ឆ្អិនល្មម ចាក់ដាក់ចានទុកមួយអន្លើ ។

៣-ទុកខ្ទះឲ្យក្តៅដដែល ហើយចាក់ប្រេងឆាគ្រលែងឲ្យសព្វ រួចហើយឆាសាច់មឹក បង្គាក្នុងកំដៅ
ខ្លាំង រហូតដល់ប្រែពណ៌ក្រហមព្រឿងៗ ហើយចាក់ចេញ ពីខ្ទះទុកមួយអន្លើ ចាក់ប្រែងឆាចូល
ក្នុងខ្ទះដើម្បីចំអិនខ្ទឹមស និងម្ទេស ។
៤-ចាក់ទឹកត្រី ស្ករ ទឹកក្រូចឆ្មារ និងម្សៅស៊ុបទៅក្នុងខ្ទះកូរឲ្យសព្វទុក ៥នាទី ទើបដាក់សាច់ដែល
ឆាហើយចូលត្រឡប់ឲ្យសព្វ រួចហើយដួសដាក់លើស្ពៃឆា ហើយនឹងរោយ ស្លឹកខ្ទឹមពីលើជាការ
ស្រេច ។

មីសួឆាសាច់ក្តាម
គ្រឿងផ្សំ
មីសួ (តាំងហ៊ុន)២០០ក្រាម និងប្រេងឆា ២ ស្លាបព្រាបាយ
ខ្ទឹមស (បកសំឲ្យស្អាត ចិញ្រ្ចាំឲ្យល្អិតៗ) ៣ ដុំ
ខ្ទឹមក្រហម (ចិតបន្ទះស្តើងៗ) ១០ ដុំ
សាច់ក្តាម ស្ងោររួចបកយកសាច់ ឫបង្គាក្រៀមបុកឲ្យម៉ដ្ឋ ១៧០ ក្រាម
គល់ស្រឹកគ្រៃ ចិតសំបកស្តើងៗ ២ គល់
ទឹកត្រីសុទ្ធល្អ ២ ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
ស្ករស ២ ស្លាបព្រាបាយ និងម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
ដើមខ្ទឹម(ចិតបន្ទះស្តើងៗ) ២-៣ ដើម
ម្ទេសប្លោកស្រស់(យកគ្រាប់ចេញចិតបន្ទះស្តើងៗ)៣ផ្លែ

របៀបចំអិន
១-ត្រាំមីសួក្នុងទឹកក្តៅឧណ្ឌៗ ២០នាទីឫរហូតដល់រីកល្មម រួចស្រង់ទុកឲ្យស្ងួត រួចកាត់ជាកំណាត់
ខ្លីៗ ។
២-ដាំខ្ទះឲ្យក្តៅ រួចចាក់ប្រេងឆាក្រលែងឲ្យសព្វ ដាក់ខ្ទឹមសខ្ទឹមក្រហម ស្រឹកគ្រៃ ម្សៅស៊ុប
ឆាអោយឈ្ងុយ រួចដាក់ម្ទេសប្លោក និងមីសួ ហើយឆាត្រឡប់ ៣នាទី គ្របទុក ១នាទីទៀត ឫរហូត
ដល់មីសួឆ្អិនល្អ ។
៣-ដាក់សាច់ក្តាម ទឹកត្រី ទឹកក្រូចឆ្មារ ស្ករស និងត្រឡប់អោយសព្វ រួចរោយចំណិតគល់ខ្ទឹមពីលើ
ជាការស្រេច ។

















No comments:

Powered by Blogger.