ត្រីតុកកែចៀន

គ្រឿងផ្សំ
-ត្រីតុកកែ ១ ក្បាល និងគ្រាប់ស្រូល          ២០ ក្រាម
-ផ្លែមានក្រៀម ៤០ ក្រាម និងជីរវ៉ាន់ស៊ុយ ១ ដើម
-ខ្ញី (ហាន់ចម្រៀកតូចៗ៤បន្ទះ និងទឹក      ១ កែវ
-ផ្លែពុទ្រ្ទាក្រៀម(ពុទ្រ្ទាចិន)                          ៤ ផ្លែ
គ្រឿងផ្សំរសជាតិ
-ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ និងអំបិល ១ចុងស្លាបព្រាកាហ្វេ
-ម្សៅឆា ១ ស្លាបព្រាកាហ្វេ និងម្រេចម៉ដ្ឋ និងប្រេងល្ង បន្តិចបន្តួច
របៀបធ្វើ
 ១-ត្រីតុកកែត្រូវវះពោះ និងជម្រះទឹកអោយស្អាត ហើយត្រូវប៉ាតម្រេចម៉ដ្ឋចូលក្នុងពោះត្រី ។
២-គ្រាប់ស្រូល មៀនក្រៀម និងពុទ្រ្ទាក្រៀមត្រូវលាងទឹកអោយស្អាតទុកប្រើការ ។
៣-ដាក់ខ្ទះ និងបង់ខ្លាញ់ ឬប្រេងឆាចូលរងចាំខ្ទះក្តៅហុយផ្សែង ដាក់ត្រីចៀន ទាល់តែក្រៀម
ទំាងសងខាង ទើបច្រូចស្រា និងចាក់ទឹក ១ កែវចូល ។ បន្ទាប់មកចាក់គ្រាប់ស្រូល មៀនក្រៀម
និងពុទ្រ្ទាក្រៀមចូលដោយរម្ងាស់ប្រើភ្លើងតិចៗ រហូតទាល់តែខះទឹក ទើបចាក់គ្រឿងផ្សំរសជាតិ
ចូល និងដាក់ខ្ញី ជីវ៉ាន់ស៊ុយចូលទុកជាការស្រេច ។



No comments:

Powered by Blogger.