ពិធីដង្ហែរកូនកំលោះ ឫ ដើរជើងសំពៅ
ថ្ងៃនេះថ្ងៃជាវេលាល្អ
ថ្ងៃនេះថ្ងៃជាវេលាបើក ថ្ងៃនេះថ្ងៃជាវេលាបាន ពីលោកមេបាឈ្មោះ....
និងនាង......បានប្រើខ្ញុំជាចៅមហានាំសំពៅភ័ក្រ្តាមហាទាំងប្រាំបួន
ប្រុសស្រីសោតហោង
មានក្មេងជំទង់កំលោះក្រមុំ
ចាស់ទុំទាំងអស់ ដង្ហែកូនកំលោះផង ព្រមមកជាមួយនិងគ្រឿង
បណ្តាការខ័ន្ធស្លា
ដើម្បីយកមកជូនលោកមេបា លោកតាលោកយាយ សូមលោកមេបា លោកតាលោកយាយ គម្រប់នូវគ្រឿងបណ្តាការ
និង ខ័ន្ធស្លា តើគ្រប់គ្រាន់ហើយឫនៅ
បើគ្រប់គ្រាន់ហើយ
យើងខ្ញុំនិងសុំជាសាច់វេចជាដុំ សុំជាសាច់វេចជាមេត្រី សម្រាប់
ព្រះបារមីតាមប្រពៃណី
ពីបុរាណរៀងរហូតមកសព្វថ្ងៃនេះ ៕
ដើរហិបថង់
អំពីអ្នក...................និងនាង..................បានពឹងពររកខ្ញុំបាទ
បានទៅដល់ផ្ទះសំពះរកនិង
ប្រពន្ធ
ខ្ញុំបាទចូលគាល់ទាំងគូរដូចភ្លុកដំរី បីដូចសេនាមាត ខ្ញុំបានកាត់ត្លុះកាត់ព្រាង
កាត់របោះរប៉ាង ស្បូវស្បាតនោះផង ឮសត្វវាយំអើងកង
ដោយដងព្រៃធំ ព្រៃតូចច្រងំ
ព្រៃធំស្រង៉ាត់ ឮតែមាត់សត្វវាយំឆ្លើយឆ្លងគ្នា
ម្រឹគីម្រឹគារ រត់លេងសប្បាយ ដោយដងព្រៃភ្នំ កាលខ្ញុំចុះដើរដល់ដងគោក មានព្រៃនោះបន្លា
ហើយក៏ស្តុក ស្រុកនោះក៏ឆ្ងាយ
ខ្ញុំក្រាបនិងជង្គង់
លូននិងកែងដៃ បីហិបថងទាំងគូរ
ដើម្បីយកមកជូនលោកមេបា
លោកតាលោកយាយ ៕
No comments: