ពិធីសែនមេបា និងដូនតា ក្នុងកម្មវិធីមង្គលការ





សែនមេបាដូនតា
 


បេះប្រឡេះដាក់ពានប្រាក់មាសលើកឡើងលើផ្ទះ ថ្មកជាប្រាសាទកបានស្អាងស្អាតដល់រីប្តីប្រពន្ធ១-ថ្ងៃនេះថ្ងៃជា ថ្ងៃបានពិលាជោកបើកបានល្អ មាតាបិតា មានចិត្តស្មោះសរតេង
ការមង្គលតុបតែងបុត្រាបុត្រី ឲ្យនាងនិងអ្នកគ្រប់លក្ខណៈជាប្រពន្ធប្តី ដំកើងដំកល់
អញ្ជើយសន្តានជិតឆ្ងាយច្រើនសល់ ព្រមព្រៀងអស់ហើយទើបរៀបចំសំណែនប្រ
ដាប់គ្រឿងសែនមិនខ្វះអ្វីឡើយ កំរាលរៀបចំពូកគ្រែខ្នល់ខ្នើយ មានគ្រប់អស់ហើយ
ទទួលមេបា ថាសជើងថាសរាបផ្តឹលទឹកពានស្លា ក្បាលជ្រូកមាន់ស្ងោរសំបូរនូវស្រា
ទឹកតែផងណាមិនឲ្យមានហ្មង ខ្ញុំមានវាចារអញ្ជើញលោកហោង មាននំចាក់នំចាំង
បារាំងថង់មួន នំខ្ញីអន្សមជ្រូក បាញ់ហយចាខ្វៃ ខ្ញុំរាប់ឈ្មោះពុំគ្រប់ឱពុំគ្រប់ឲ្យាប់ពុំគ្រប់ឲ្យជាូក រា
ជារស់វៃ អញ្ជើញលាងដៃពិសារការសិន ពិសាររួចហើយយើងខ្ញុំជាត្រើយប្រកាស់ដាក់ច្បាស់
ត្បិតលោកមេបានិងរៀបអាពាហ៍ពិពាហ៍ អភិសេករាជបុត្រ សូមសុខសប្បាយ សូម
ពរទាំងឡាយ ប្រាំប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ ។          (លេងភ្លេងកងសោយ )
(សែនបីដង )
២-ព្រឹកនេះវេលា ឧត្តមសមល្មមចាស់ទុំអង្គុយជួបជុំ សូមសុខសួស្តី ខ្ញុំសូមអញ្ជើយ
ខ្មោចខាងឪពុក ខ្ញុំហៅគ្រប់មុខ មិនឲ្យមានខ្វះ ដែលត្រូវជាសាច់ញាតិជិតឆ្ងាយ អញ្ជើយខ្មោចខាងម្តាយ សន្តានទាំងឡាយចាស់ក្តីក្មេងក្តី ដែលស្លាប់ទៅទាំងប៉ុន្មាន
ឆាប់មករួសរាន់ កុំថាអ្នកក្រ កុំថាអ្នកមានចិនចាម សៀមលាវ ក្រឡាកួយដែក វៀត
ណាមខ្វែកជ្វា អញ្ជើញអ្នកមកពិសារចាស់ក្តីក្មេងក្តីអញ្ជើញជួយស្តី អញ្ជើញជួយថា
ឲ្យមកពិសារ ឲ្យមកព្រមព្រឹកនេះឯងហោង ។  (សែនបីដង)
៣-បញ្ចៈមារេរៈបេត្វា អញ្ជើយមាកាមកសោយ បរិបូរហើយប្រែព្រះក្រឡាឲ្យពរ
សោទ្ធីបុត្រពីរនេះណា មូលមកពិសាររួចហើយស្រាច់ចាប់បាយចាប់សាច់ជ្រូកមាន់
ទា ចែកជូនទៅមាតិកា ឆ្វេងស្តាំសោតនៃដេដាសត្រៀបត្រា យើងនិងកំចាត់មារចេញ បណ្តេញមារទៅ មារអើយ កុំនូវយើងនិងចងដៃ កងមាសឱរីរំពៃថ្លៃថ្លា ត្បិតមារឯងកាចមហាឃោរឃៅកន្លង មារចេញទៅហោង
ដល់ឋានចក្រក្រវាល មារកុំបណ្តាលផ្ចាលចាញ់មកណា ឈរឈប់ឯដីប្រឆមត្រៀប
ត្រាជ្រួចទឹកជ្រួចស្រាមួយពីរបី ភ្ជីតុ ៕ ៚

ពរចងដៃ
ថ្ងៃនេះថ្ងៃជាពិលាល្អ ថ្ងៃនេះថ្ងៃជាពិលាបើក ថ្ងៃនេះថ្ងៃជាពិលាបាន អស់លោកចាស់ទុំ
ទាំងតូចទាំងធំ ទាំងក្រមុំមេម៉ាយ ដែលមកពីទីជិត ដែលមកពីទីឆ្ងាយ ដែលមកពីទិសខាង
កើត ខាងលិច ខាងជើង ខាងត្បូង ចូលមកក្នុងរោងស្តាប់ខ្ញុំចារចែងដំណើរដំណែងឲ្យពរ
ចងដៃ អំបោះបីសរសៃថ្លៃ ស្មើលួសមាស លើកឡើងក្រវាសកំចាត់មារចេញបណ្តេញមារ
ទៅមារអើយកុំនូវយើងនិងចងដៃ ថ្ងៃនេះឧត្តមព្រះពុទ្ធម្ចាស់ថ្លៃ ព្រះអង្គរក្សាព្រះធម៌ធានា
ព្រះសង្ឃសាទរ ព្រះឥន្ទឲ្យជ័យ ព្រហ្មថ្លៃឲ្យពរទេព្តាឋានសួគ៌ អញ្ជើញចុះមកជួយចំរើនពរ
សុខ មានម្តាយឪពុកមីងមារៀមច្បងរៀបអស់ការផង ចូលមកចងដៃ មានគោរទេះមាន
សេះដំរីក្របីនោះផង មាសប្រាក់កែវកងពីទូសូរកាន សុំកុំឲ្យនាងនិងអ្នកមានជម្ងឺដំកាត់
 កំចាត់ឲ្យឆ្ងាយ សូមឲ្យនាងនិងអ្នកសប្បាយក្នុងចិត្រនាងនិងអ្នកណា អ្នកនិងនាងបាន
សាងជាតិគោរពសាសនា បានតបគុណមាតាបិតា ជាព្រះគន្លោង អ្នកនិងនាងបានសាង
មកហើយ សូមឲ្យនាងនិងអ្នកមានសម្បត្តិប្រកបដោយពរហូរចូលគគឹកទាំងទិសប្រាំបី
ទាំងហូលព្រៃព្រំ ពូកគ្រែចៀមចំ ខ្នល់ខ្នើយ ភេត្រា សូមមានសព្វគ្រប់ដូចចិត្រប្រាថ្នា
ដំរេះណា ៗដូចពាក្យពរផ្តាំ ពរចប់សព្វគ្រប់ អញ្ជើញចាស់ទុំចូលមកចងដៃកូនយើង ជ័យយ៉ង សួសហោង សុខហោង អស់លោកចាស់ទុំ អញ្ជើញមកជុំប្រាកដជាមែន បានអ្វីជាបន្ទាល់មាត់ បានអ្វីជាប្រាកដហ៉ោរ ៕ ៚

ាងបានសាងមកហើយ សូមឲ្យនាងនិងអ្នកមានសម្បត្តិប្រកបដោយពរហូរចូលគគឹកទាំងទិសប្រាំបី ទាំងហូលព្រៃ
មានគោរទេះមានសេះដំរីក្របីនោះផង មាសប្រាក់កែវកងពីទូសូរកានរះសង្ឃសាទរ ព្រះឥន្ទឲ្យជ័យ ព្រហ្មថ្លៃឲ្យពរ្សាព្រះធំណើរដំណែងឲ្យពរ

No comments:

Powered by Blogger.