ពិធីធ្វើម្ហូប ភ្លៅមាន់បំពងលាយល្ងស


គ្រឿងផ្សំ
-ពងមាន់ឫពងទា (គោះយកតែពងស) ១ ពង
-ភ្លៅមាន់២ភ្លៅ និងល្ងស ១ពែង
-ខ្ញី១ដុំតូច និងស្រា១ ស្លាបព្រាកាហ្វេ
-ម្រេច១ម៉ដ្ឋ១/៤ស្លាបព្រាកាហ្វេ និងអំពិល ១/២ស្លាបព្រាកាហ្វេ
-ម្សៅស៊ុប១/២ ស្លាបព្រាកាហ្វេ និងម្សៅឆា ៣ ស្លាបព្រាបាយ
 របៀបធ្វើ
        ១-ភ្លៅមាន់ត្រូវភ្លឿយឆ្អឹងចេញ ហើយភ្លៅមាន់នីៗត្រូវកាប់ជា៤ដុំ។
ខ្ញីត្រូវហាន់ជាបន្ទះស្តើង។
        ២-ដុំភ្លៅមាន់ ត្រូវចាក់ចូលចាន ដោយលាយជាមួយនិងខ្ញី ស្រា អំបិល ម្សៅស៊ុប ម្រេចម៉ដ្ឋ និង
ម្សៅឆា ដោយច្របល់ប្រឡាក់ឲ្យចូលជាតិ និងផ្អាប់ទុកកន្លះម៉ោង ទើបស្រង់ខ្ញីចេញ ។
        ៣-ដុំភ្លៅមាន់ដែលប្រឡាក់គ្រឿងចូលហើយត្រូវផ្តិតនិងទឹកពងស ។ បន្ទាប់មកត្រូវរោយល្ងស
ពីលើឲ្យសព្វសាច់ ។
       ៤-ចាក់ខ្លាញ់ ឫប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន ពេលបំពងត្រូវឲ្យលិចសាច់)
រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ចូលទៅបំពងរហូតទាល់តែឆ្អិនឡើងពណ៌ពងកន្លាត
ទើបស្រង់ចេញ ។

       កំណត់ចំណាំ :ប្រសិនបើផ្លូវមាន់ធំពេក ដែលមិនងាយនិងឆ្អិនល្អនោះ គេអាចបំពងវាត្រឹមតែ
៦០៖ ទើបស្រង់ចេញ ហើយពេលវាត្រជាក់ទើបដាក់បំពងសាជាថ្មីម្តងទៀត ឫក៏អាចបិតភ្លើង
ចោល ដោយរងចាំខ្លាញ់ ឫប្រេងឆាចុះកំដៅ ទើបបើកភ្លើងចង្រ្កានសាជាថ្មី ។









No comments:

Powered by Blogger.