ពរបាចផ្កាដូងផ្កាស្លា




ិបូរហើយប្រែព្រះក្រឡាឲ្យពរសោទ្ធីរៈបេត្វា្រមព្រឹកនេះឯងហោង ។ (សែនបីដង)តីអញ្ជើញុំថាអ្នកក្រកុំថាអ្នកមានងក្តី ដែលស្លាប់ទៅទាំងប៉ុន្មាន
េះវេលា ឧត្តមសមល្មមចាស់ទុំអង្គុយជួបជុំ សូមសុខសួស្តីិងរៀបអាពាពិពាួចហើយ នមិនខ្វះអ្វីឡើយ
ថ្ងៃនេះជាថ្ងៃជា ថ្ងៃមានឫកពាពិលាឧត្តម សុភមង្គលសួស្តីភីរម្យ ជាថ្ងៃផ្សំផ្គុំ នាងនិង
អ្នកទាំងពីរ ។ ខ្ញុំសូមគោរពម្រាមដៃទាំងដប់ឆ្ពោះព្រះមុន្នី មាតាបិតាជាម្លប់ទាំងពីរ
ដូចកែវមុន្នីជាទីគោរព ខ្ញុំសូមនមស្សកា បង្គុំព្រះពុទ្ធព្រះធម៌បរិសុទ្ធព្រះសង្ឃថ្លៃថ្លា វត្ថុសាកសិទ្ធនូវក្នុងលោកាជួយថែរក្សា កូនប្រុសកូនស្រី ថ្ងៃនេះថ្ងៃជា កបពត៌ពិលា
ប្រាំបួនជឿជាយកកូនប្រុសស្រីមកផ្សំចងដៃទេវតាចាស់ថ្មី អញ្ជើញចុះមកជួយឲ្យពរ
ឲ្យយសឲ្យយកឲ្យពរសួស្តី នាង និងអ្នកបានកូនប្រុសសូមឲ្យកើតជាមន្រ្តី  នាងនិង
អ្នកបានកូនស្រីគ្រប់លក្ខណ៍ ចេះទុកចេះដាក់សន្សំថ្នមដៃជើងជាន់រហាត់ដៃផាត់រវៃ ចេះអុំចេះស្ទៃរវៃហើយត្បាញផង អស់លោកចាស់ទុំ ថ្ងៃនេះថ្ងៃផ្ជុំពរញាតិមិត្តកុះ
ករមានតាមានយាយ សន្តានជិតឆ្ងាយ សាច់ញាតិខាងប្តីទាំងប្រុសទាំងស្រី អញ្ជើញមកជុំរៀបចំចងដៃកូនប្រុសកូនស្រីទាំងតូចទាំងធំ មានក្មេងជំទង់កម្លោះ
ក្រមុំព័ទ្ធជុំរៀបបាចផ្កាស្លាជាថ្ងៃនខត្តឫក ថ្ងៃល្អពន្លឹកប្រសើរថ្លៃថ្លាមានលោកមេបា អង្គុយពីមុខរុងរឿងរស្មីគោរពមេបា លោកតាលោកយាយ ប្រសើរពេកក្រៃ
ឆ្ពោះអ្នកមានគុណ មានភ្ញៀវកុះករខ្លះច្រៀងខ្លះរាំភ្លេងដូររណ្តំប្រគំឲ្យពរ សូមសុខ
ចំរើន កើតកើនចូលមក ឲ្យបានដូចពរប្រសើរពេកពន់ សូមមានសម្បត្តិ ប្រកប
ដោយពរឲ្យមានទ្រព្យធនមានមាសមានប្រាក់ គ្រឿងមាសចម្លាក់ប្រាក់សែនម៉ឺនពាន់
 សូមមានសម្បត្តិប្រើប្រាស់គ្រប់គ្រាន់ ឲ្យនាងនិងអ្នកបានទាន់ ព្រះសិអារ្យមេត្រី
អញ្ជើញព្រះព្រហ្មអ្នកជួយឲ្យពរ ព្រះឥន្ទចុះមកបាចផ្កាឲ្យជ័យ ទេវតាគ្រប់ទិស
ឲ្យពរសួស្តី កូនប្រុសកូនស្រីកុំបីឃ្លាងឃ្លាតឡើយ ទុក្ខសោករោគភ័យ ឧទ្ទបាទចង្រៃ
កុំបីមានបៀត សូមឲ្យបានសុខទាំងអស់គ្រប់ញាតិ កុំបីឃ្លាងឃ្លាតពីថ្ងៃនេះតទៅ អាយុ វណ្ណៈ សុខៈ ពលៈ ពរបួននេះកូវប្រសើរថ្លៃថ្លាទេវតាចាស់ថ្មីជួយថែរក្សា ឲ្យបានសុខាបរិបូហោង ជ័យយ៉ង សួសហោង សុខហោង បីដង ៕៚


No comments:

Powered by Blogger.