ផ្អកត្រីឆ្ពិនចៀន

គ្រឿងផ្សំ
-ត្រីឆ្ពិនធន់ល្មម ១ គីឡូក្រាម
-បាយដំណើបចំហុយ ១ ចាន
-មើមខ្ទឹម ១/២ ចាន
-អំបិលម៉ដ្ឋ ២ ស្លាបព្រាបាយ
ប្រេង ឬខ្លាញ់សំរាប់ចៀន
របៀបធ្វើ
១-ធ្វើស្រកាត្រី វះពោះយកពោះវៀនចេញ លាងទឹកឲ្យស្អាតដាក់ឲ្យស្រស់ទឹក ។
២-បុកខ្ទឹម អំបិល ចូលគ្នាឲ្យល្អិត រួចយកមកប្រឡាក់ត្រីឲ្យចូលសព្វសាច់
ជាពិសេសត្រង់ពោះត្រី ដាក់អំបិល មើមខ្ទឹមចូលឲ្យច្រើនបន្តិច ហើយផ្អាប់ទុក ១យប់ ។
៣-ចំហុយបាយដំណើបឲ្យឆ្អិន រួចយកទៅប្រឡាក់ជាមួយត្រី បន្ទាប់មកដាក់ក្នុងក្រឡមួយ
បិទគ្របឲ្យជិត ទុកឲ្យកាច់មេឡើងជូរ ប្រហែលជា ១៥ ថ្ងៃ តែបើវា កាច់ឡើងជូរមុន ១៥ថ្ងៃ
ក៏បានដែរ ។
៤-យកត្រីផ្អកមកចៀនក្នុងខ្ទះខ្លាញ់ក្តៅ ដោយប្រើភ្លើងល្មមៗ រហូតដល់ឆ្អិនឡើងពណ៌លឿង
ក្រៀមទំាងសងខាង ទទួលទានជាមួយនឹងម្ទេសស្រស់ ។



No comments:

Powered by Blogger.