ត្រីឆ្លូញចៀន

គ្រឿងផ្សំ
-ត្រីឆ្លូញតូចល្មម ៣០០ ក្រាម
-អំបិលម៉ដ្ឋ ១ ស្លាបព្រា
ប្រេង ឬខ្លាញ់សំរាប់ចៀន
របៀបធ្វើ
១-វះត្រីយកពោះចេញ លាងទឹកឲ្យស្អាត ស្រង់ដាក់កញ្ច្រែងទុកឲ្យស្រស់ទឹក ។
២-យកត្រីមកប្រឡាក់អំបិល ផ្អាប់ទុកប្រហែល ១៥ នាទី ។
៣-បន្ទាប់មក យកត្រីដែលប្រឡាក់ហើយនោះ មកជ្រលក់ទឹកម្តងទៀត
ដើម្បីលាងអំបិល ដែលលើសច្រើននោះចេញខ្លះ រួចដាក់ឲ្យស្រស់ទឹក ។
៤-ដាក់ខ្ទះដាំខ្លាញ់ឲ្យក្តៅ ដោយប្រើភ្លើងល្មមៗបានហើយ បង់ត្រីឆ្លូញប្រឡាក់
ចូលចៀន ឲ្យឆ្អិនឡើងពណ៌លឿងស្រួយ ទើបដួសដាក់ចានទុកឲ្យស្រស់ខ្លាញ់ទទួល
ទានជាការស្រេច ។

No comments:

Powered by Blogger.