ពិធីដើរស្លារកន្សែង
១-ថ្ងៃនេះថ្ងៃជាវេលាល្អ
ថ្ងៃនេះថ្ងៃជាវេលាបើក ថ្ងៃនេះថ្ងៃជាវេលាបានអំពីអ្នក...................និងនាង..................បានពឹងពររកខ្ញុំបាទ
បានទៅដល់ផ្ទះសំពះរកនិងប្រពន្ធ ខ្ញុំបាទចូលគាល់
ទាំងគូរដូចភ្លុកដំរី ទាំងបីដូចមុំជើងក្រាន
ប្រមានសូមទានដើរស្លារកន្សែង តែងស្រាក់ប៉ុពានស្លា
ជាប្រមុខ
សុំសួរកូនចៅអំពីនាង....សុទ្ធសរល្អជ្រឫទេ ?
បើកាលណាសុទ្ធសរល្អជ្រះហើយ
នោះខ្ញុំសូមចងជាសាច់វេចជាដុំ ចងជាសាច់វេចជាស្ពានមេត្រីគោរពតាមប្រពៃណីពីបូរាណ ៕
២-ថ្ងៃនេះថ្ងៃជាវេលាល្អ
ថ្ងៃនេះថ្ងៃជាវេលាបើក ថ្ងៃនេះថ្ងៃជាវេលាបានអំពីអ្នក...................និងនាង..................បានពឹងពររកខ្ញុំបាទ
បានទៅដល់ផ្ទះសំពះរកនិងប្រពន្ធ ខ្ញុំបាទចូលគាល់
ទាំងគូរដូចភ្លុកដំរី ទាំងបីដូចមុំជើងក្រាន
ប្រមានសូមទានរោងដាក់ សំណាក់ចត ដ្បិតខ្ញុំបាទ ចូលគាល់មកនេះ មានការខ្វះខាត
ពាក់អាវដាច់លេវ រហែកខ្នងរងឥតជុំ ប្រៀបដូចសំពត់ឥតបបូរ ហូលឥតសន្លឹក ប៉េងឆែប
កំប៉ុកឆាខ្ញុំបាទក្រាបប្រណិបត្តលោកមេបាទោះខ្វះខាតត្រង់ណា
សូមទាន លោកមេបាលោះលាបណ្តាការខ័ន្ធស្លា
ចែកទានខ្ញុំបាទខ្លះទៀត ៕
៣-ថ្ងៃនេះថ្ងៃជាវេលាល្អ
ថ្ងៃនេះថ្ងៃជាវេលាបើក ថ្ងៃនេះថ្ងៃជាវេលាបានអំពីអ្នក..................និងនាង.............បានពឹងពររកខ្ញុំបាទ
ជាចៅមហាចាស់បំរើ ចូលមកក្រាបប្រណិបត្តលោកមេបា
អំពីផ្កានាង
............មានក្លឹនក្លែបក្រអូប ក្រឯបក្លឹនបុប្ផាមានក្រអូបបញ្ច្រាស់ខ្យល់
ទៅដល់អ្នក...........និងនាង...នៅភូមិ...ពឹងពររកខ្ញុំជាចៅមហា
ខ្ញុំបាទឱននិងក្បាល វានិងជង្គង់ខ្ញុំបាទឱននិងក្បាលលូននិងកែងដៃ
ខ្ញុំបាទបីពរទ្រហិប បីពរទ្រថង់ ខ្ញុំបាទត្រសងទៅតាមព្រៃរបោះចន្លោះជ្រុងជ្រោយច្រលងភ្នំ
ឆ្លងវាលនោះធំឭតែមាត់សត្វវាយំឆ្លើយឆ្លងគ្នា ទៅវិញទៅមក
មានព្រៃនោះធំ មានឈើនោះខ្ពស់ទាំងគូរ ត្រសងៗ
មានមេកផ្លែផ្កាក្រអូបក្រអែប បានជាខ្ញុំនឹករលឹកដល់លោកយាយលោកតា
សូមទានលោកមេបាពិសារស្លាថង់ ៕
No comments: